ការប្រឡងសញ្ញាបត្រមធ្យមសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ សម័យប្រឡង ០៨ កក្កដា ២០២៥

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ សម័យប្រឡង ០៨ កក្កដា ២០២៥

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ សម័យប្រឡង ០៨ កក្កដា ២០២៥ សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ។ ឆ្នាំសិក្សា ២០២៤-២០២៥ បេក្ខជនចូលរួមប្រឡងសរុបចំនួន ៥៦៧នាក់ ស្រី ៣៣៦នាក់ ដែលបេក្ខជនថ្នាក់ទី៩ចំនួន ៣៥០នាក់ ស្រី ២០០នាក់ និងបេក្ខជនថ្នាក់ទី១២ចំនួន ២១៧នាក់ ស្រី ១៣៦នាក់ ។

បេក្ខជននឹងប្រឡងវិញ្ញាសាជាភាសាបារាំង។ បេក្ខជនថ្នាក់ទី៩ ប្រឡងវិញ្ញាសា ភាសាបារាំង គណិតវិទ្យា និង រូបវិទ្យា។ បេក្ខជនថ្នាក់ទី១២ ប្រឡងវិញ្ញាសា ភាសាបារាំង គណិតវិទ្យា រូបវិទ្យា និងជីវវិទ្យា។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ សម័យប្រឡង ០៨ កក្កដា ២០២៥ នឹងប្រព្រឹត្តទៅ តាមមណ្ឌលប្រឡងចំនួន៧ ស្មើ ៣១បន្ទប់ ទូទាំងប្រទេស រួមមាន ១) មណ្ឌលអនុវិទ្យាល័យ ចតុមុខ (ភ្នំពេញ) ២) មណ្ឌលវិទ្យាល័យ ហ៊ុនសែន សេរីភាព (កណ្តាល) ៣) មណ្ឌលវិទ្យាល័យ អង្គរ (សៀមរាប) ៤) មណ្ឌលវិទ្យាល័យ ព្រះសីហនុ (កំពង់ចាម) ៥) មណ្ឌលវិទ្យាល័យ ព្រះមុនីវង្ស ៦) មណ្ឌលវិទ្យាល័យ ជាស៊ីម តាកែវ (តាកែវ) និង ៧) មណ្ឌលវិទ្យាល័យ ហ៊ុនសែន មិត្តភាព (ព្រះសីហនុ)។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ សម័យប្រឡង ០៨ កក្កដា ២០២៥ អនុវត្តជា៤ ដំណាក់កាលសំខាន់ៗ ដូចជា ១) ការរៀបចំបន្ទប់ និងវិញ្ញាសាប្រឡង ២) ការរៀបចំសន្លឹកកិច្ចការប្រឡង ៣) ដំណើរការសំណេរ (សម័យប្រឡង ០៨ កក្កដា ២០២៥)  ៤) ដំណើរការកំណែ ផ្ទៀងផ្ទាត់បូកស្រង់ និង ៤) ការបិទផ្សាយលទ្ធផលប្រឡង។

ដំណើរការនៃការប្រឡងនឹងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”។ បេក្ខជនប្រឡងត្រូវគោរពបទញ្ញត្តិទូទៅ និងកម្រិតវិន័យនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ តាមប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ទំនាក់ទំនង៖

លោកស្រី ថង ថានី

ទូរស័ព្ទ៖ ០១២ ៤២២ ៥២៣