អភិបាលកិច្ច
អភិបាលកិច្ច និងការទទួលខុសត្រូវនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ
តាមអនុក្រិត្យលេខ ១០១ អនក្រ.បក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ៖
១ បណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញលើចំណេះដឹង បំណិន វិន័យ សីលធម៌ ឥរិយាបទ និងមានលក្ខណៈសម្បត្តិបន្តទៅឧត្តមសិក្សា ឬចូលរួមក្នុងជីវភាពសង្គម
២ អភិវឌ្ឍនិងគ្រប់គ្រងបច្ចេកទេសសាលារៀនមធ្យមសិក្សាចំណេះទូទៅសាលាធារណៈនិងឯកជន លើការអប់រំឌីជីថល និងការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (ស្ទែម) ស្របតាមបរិវត្តកម្មអប់រំ
៣ ផ្សារភ្ជាប់កម្មវិធីសិក្សា ការបង្រៀនដោយប្រើប្រាស់វិធីសាស្ត្របង្រៀនទំនើបសម្របតាមសមត្ថភាពសិស្ស
៤ ពង្រឹងអភិបាលកិច្ចសាលារៀននិងថ្នាក់រៀន
៥ ពង្រឹងការអនុវត្តនិយាមគរុកោសល្យនិងមូលដ្ឋានសម្ភារៈចំាបាច់សម្រាប់អភិវឌ្ឍសាលារៀនមធ្យមសិក្សាចំណេះទូទៅសាធារណៈនិងឯកជន
៦ ជំរុញការងារប្រឡងប្រណាំងតាមសាលារៀនមធ្យមសិក្សាចំណេះទូទៅសាធារណៈនិងឯកជន កម្រិតជាតិ និងអន្តរជាតិ
៧ កសាងគោលនយោបាយ ផែនការ លិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងនិងអភិវឌ្ឍការអប់រំធម្យមសិក្សាចំណេះទូទៅ
៨ ពិនិត្យលើសំណើសុំបើក ពង្រីក ប្តូរឈ្មោះ ទទួលស្គាល់ និងបិទសាលារៀនមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន
៩ សហការនិងសម្របសម្រួលការអនុវត្តគោលនយោបាយជាតិគាំពារសង្គមនិងអាហារូបត្ថម្ភ
១០ សិក្សាស្រាវជ្រាវនិងចងក្រងឧត្តមានុវត្តន៍លើការរៀននិងបង្រៀន និងការប្រើសម្ភារៈឧបទេស
១១ សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍសាលារៀនមធ្យមសិក្សាចំណេះទូទៅ
១២ គាំទ្របច្ចេកទេស អភិវឌ្ឍសមត្ថភាព តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តមុខងារអប់រំមធ្យមសិក្សាចំណេះទូទៅដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
១៣ ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្ធមាស និងប្រចាំឆ្នាំ ជូនថ្នាក់ដឹកនាំ
១៤ អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬ អគ្គនាយករងទទួលបន្ទុក។