រចនាសម្ព័ន្ធ

រចនាសម្ព័ន្ធ

រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ការិយាល័យចំណុះ នាយកដា្ឋនមធ្យមសិក្សាចំណេះទូទៅ តាមប្រកាសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃការិយាល័យចំណុះនាយកដ្ឋានក្រោមឳវាទអគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា

 

១. ការិយាល័យកិច្ចការទូទៅ

-       គ្រប់គ្រងលិខិតចេញ ចូល និងឯកសាររដ្ឋបាលតាមប្រព័ន្ធឌីជីថលនិងឯកសារផ្ទាល់

-       គ្រប់គ្រងការងារបុគ្គលិក

-       ចូលរួមរៀបចំនិងគ្រប់គ្រងការងារហិរញ្ញវត្ថុ

-       គ្រប់គ្រង ថែទាំ ជួសជុលសម្ភារៈនិងទ្រព្យសម្បត្តិរដ្ឋ

-       បូកសរុបផែនការយុទ្ធសាស្ត្រអនុវិស័យ ផែនការយុទ្ធសាស្ត្រថវិកា ផែនការថវិកាប្រចាំឆ្នាំ និង ផែនការប្រតិបត្តិប្រចាំឆ្នាំ

-       លើកតម្រូវការនិងបូកសរុបផែនការធនធានមនុស្សនិងអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញ

-       ពិនិត្យតាមដាននិងវាយតម្លៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ

-       ទទួលបន្ទុកកិច្ចការទូទៅលើការងារសន្តិសុខ សុវត្ថិភាព បរិស្ថាន អនាម័យ និងទំនាក់ទំនង ការងារសាធារណៈ

-       សម្របសម្រួលកិច្ចដំណើរការប្រជុំនិងរៀបចំរបាយការណ៍

-       ផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលិខិតរដ្ឋបាលដល់បុគ្គលិកអប់រំនិងមន្ត្រីជាប់កិច្ច សន្យា

-       បូកសរុបរបាយការណ៍សន្និបាតនិងរបាយការណ៍សមិទ្ធកម្ម

-       ចូលរួមគាំទ្រ សិក្សាស្រាវជ្រាវ និងចងក្រងការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាគំរូ ព្រមទាំង ព្រឹត្តិបត្រព័ត៌មានសាលារៀន

-       ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំ

-       អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រធាននាយកដ្ឋាន ឬអនុប្រធាននាយកដ្ឋានទទួលបន្ទុក។

២. ការិយាល័យមធ្យមសិក្សាចំណេះទូទៅ

-       ផ្តល់ទស្សនាទាន ត្រួតពិនិត្យ វាយតម្លៃ និងកែលម្អការងារគ្រប់គ្រងរដ្ឋបាលនៅសាលារៀនមធ្យម សិក្សាចំណេះទូទៅសាធារណៈ និងឯកជន

-       ពង្រឹងការងារគ្រប់គ្រង ដឹកនាំ និងត្រួតពិនិត្យការប្រើប្រាស់ធនធាននានាប្រកបដោយប្រសិទ្ធភាព នៅសាលារៀនមធ្យមសិក្សាចំណេះទូទៅសាធារណៈនិងឯកជន

-       តាមដានការអនុវត្តការបង្រៀនភាសាបរទេសនៅតាមគ្រឹះស្ថានសិក្សា

-       ពង្រឹងការអនុវត្តនិយាមគរុកោសល្យនិងមូលដ្ឋានសម្ភារៈសម្រាប់អភិវឌ្ឍសាលារៀនមធ្យមសិក្សា

ចំណេះទូទៅសាធារណៈនិងឯកជន

-       កសាងឯកសារនិងពិនិត្យតាមដាន វាយតម្លៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តនានា សម្រាប់ ដំណើរការសាលារៀនមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន

-       អភិវឌ្ឍ ពង្រឹង ជំរុញ និងពិនិត្យតាមដានការអនុវត្តស្ដង់ដាសាលារៀនមធ្យមសិក្សាចំណេះទូទៅ សាធារណៈគំរូ

-       ពិនិត្យលើសំណើសុំបើក ពង្រីក ប្ដូរឈ្មោះ ទទួលស្គាល់ និងបិទសាលារៀនមធ្យមសិក្សាចំណេះ ទូទៅសាធារណៈ និងឯកជន

-       ប្រមូលនិងបូកសរុបរបាយការណ៍សាលារៀនមធ្យមសិក្សាចំណេះទូទៅ តាមប្រព័ន្ធឌីជីថលពី ដំណើរការសាលារៀន លទ្ធផលសិក្សា និងបាតុភាពមិនប្រក្រតីនានាតាមកាលកំណត់

-       ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ ជូន ការិយាល័យកិច្ចការទូទៅ

-       អនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់ពីប្រធាននាយកដ្ឋាន ឬអនុប្រធាននាយកដា្ឋនទទួលបន្ទុក។

៣. ការិយាល័យកិច្ចការគាំពារសង្គម

-       ដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការអនុវត្តកម្មវិធីផ្ដល់អាហារូបករណ៍

-       សម្របសម្រួលឱ្យមានកម្មវិធីលើកទឹកចិត្ត ដល់គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន សិស្សានុសិស្សដែលស្ថិតនៅសាលារៀនជួបការលំបាក ឆ្ងាយពីលំនៅដ្ឋាន ជនជាតិដើមភាគតិច

-       រៀបចំនិងកែលម្អគោលការណ៍ សេចក្តីណែនាំ និងផ្សព្វផ្សាយ គាំទ្រដល់ការអនុវត្តកិច្ចការគាំពារសង្គម

-       សហការជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន អង្គភាពពាក់ព័ន្ធ ក្នុងការកៀរគរធនធានគាំទ្រដល់ការអនុវត្តកិច្ចគាំពារសង្គម និងអនុវត្តកម្មវិធីបំណិនផ្សេងៗ

-       ពិនិត្យតាមដានវាយតម្លៃនិងបូកសរុបរបាយការណ៍កិច្ចការគាំពារសង្គមតាមកាលកំណត់ ដើម្បីធានាបាននូវគណនេយ្យភាពនិងនិរន្ដរភាពកម្មវិធី

-       ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ ជូន ការិយាល័យកិច្ចការទូទៅ

-       អនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់ពីប្រធាននាយកដ្ឋាន ឬអនុប្រធាននាយកដា្ឋនទទួល បន្ទុក។

៤. ការិយាល័យគាំទ្រសាលារៀន

-       កសាងគោលការណ៍ លិខិតបទដ្ឋានគតិយុត្តនានា ដែលគាំទ្រដល់ការបង្រៀននិងរៀន

-       បំប៉នសមត្ថភាព ពីការប្រើប្រាស់សម្ភារៈឧបទេស សម្ភារៈពិសោធន៍វិទ្យាសាស្ត្រ តាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ

-       ជំរុញការប្រើប្រាស់ឯកសារនានា ដើម្បីគាំទ្រដល់ការបង្រៀន រៀន និងការប្រើប្រាស់បច្ចកវិទ្យា ប្រកបដោយប្រសិទ្ធភាព

-       ជំរុញនិងពង្រឹងការអនុវត្តកម្មវិធីអប់រំស្ទែម ដោយសហការជាមួយអង្គភាពពាក់ព័ន្ធ គ្រឹះស្ថាន បណ្តុះបណ្តាលគ្រូបង្រៀន គ្រឹះស្ថានសាធារណៈរដ្ឋបាល គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និង ដៃគូអភិវឌ្ឍ

-       អភិវឌ្ឍសមត្ថភាពគ្រូបង្រៀនគ្រប់មុខវិជ្ជានៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ

-       ពិនិត្យតាមដាននិងគាំទ្រការអនុវត្តកម្មវិធីសិក្សាលម្អិត

-       ពិនិត្យតាមដាន វាយតម្លៃ គាំទ្រការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាគំរូ

-       គាំទ្របច្ចេកទេស អភិវឌ្ឍសមត្ថភាព តាមដាន ត្រួតពិនិត្យ វាយតម្លៃលើការអនុវត្តមុខងារអប់រំ មធ្យមសិក្សាដែលបានប្រតិភូកម្មទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

-       ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ ជូនការិយាល័យកិច្ចការទូទៅ

-       អនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់ពីប្រធាននាយកដ្ឋាន ឬអនុប្រធាននាយកដា្ឋនទទួល បន្ទុក។

៥. ការិយាល័យភាសាបរទេស

-       កសាងផែនការសម្រាប់អភិវឌ្ឍថ្នាក់ពីរភាសា បារាំង-ខ្មែរ

-       កសាងគោលការណ៍ លិខិតបទដ្ឋាននានាសម្រាប់ដំណើរការថ្នាក់ពីរភាសា បារាំង-ខ្មែរ - អភិវឌ្ឍសមត្ថភាពគូលើការងារបច្ចេកទេសថ្នាក់ពីរភាសា បារាំង-ខ្មែរ

-       សហការជាមួយអង្គភាពពាក់ព័ន្ធ និងដៃគូនានា ដើម្បីអភិវឌ្ឍថ្នាក់ពីរភាសា បារាំង-ខ្មែរ - សិក្សានិងផ្តល់យោបល់លើសំណើសុំបើក ពង្រីក និងបិទថ្នាក់ពីរភាសា បារាំង-ខ្មែរ

-       ពិនិត្យតាមដាន វាយតម្លៃ និងកែលម្អ លើការងារគ្រប់គ្រង ការអនុវត្តកម្មវិធីសិក្សា ការងារ បច្ចេកទេសបង្រៀននិងរៀនថ្នាក់ពីរភាសា បារាំង-ខ្មែរ

-       ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ ជូន ការិយាល័យកិច្ចការទូទៅ

-   អនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់ពីប្រធាននាយកដ្ឋាន ឬ អនុប្រធាននាយកដ្ឋានទទួលបន្ទុក។ 

e