នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅបានរៀបចំសិក្ខាសាលាស្តីពីការបូកសរុបវាយតម្លៃកិច្ចការអនុវត្តស្តង់ដាសាលាគំរូរបស់សាលារៀន
និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្តគោលដៅនៃគម្រោង
ដែលគាំទ្រថវិកាដោយអង្គការភ្លែនអន្តរជាតិប្រព្រឹត្តីទៅចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨
ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាគរុកោសល្យនិងវិក្រិតការខេត្តសៀមរាប។
សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង ដើម្បីបូក សរុបការងារសាលារៀនគំរូរបស់មន្ទីរអប់រំ យុវជន
និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡានៃ រដ្ឋបាលក្រុង/ស្រុក/ខណ្ឌ
និងសាលារៀនគោលដៅគម្រោង ប្រចាំឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅ បន្តឆ្នាំសិក្សា២០២៤-២០២៥។
គម្រោង “Improving Lifelong
Learning through Quality Secondary Education Innovation (iSEE)” គាំទ្រថវិកាដោយអង្គការភ្លែនអន្តរជាតិប្រចាំនៅកម្ពុជា។
គម្រោងនេះមានរយៈ ពេលបីឆ្នាំ ដោយអនុវត្តពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដល់
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ ដែល សម្របសម្រួលដោយនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ
និងទទួលបានការគាំទ្រថវិកាចំនួន ១០៥, ៧៤៧. ៧០ដុល្លារ ដោយធ្វើការជាមួយសាលារៀន ការិយាល័យអប់រំ យុវជន
និងកីឡា ក្រុងស្រុក និងមន្ទីរអប់រំ យុវជន និងកីឡា គោលដៅនៃខេត្តសៀមរាប (៥សាលារៀន)
ស្ទឹងត្រែង (៥សាលារៀន) និងរតនគិរី (៤សាលារៀន)។
សិក្ខាសាលានេះមានអ្នកចូលរួមសរុបចំនួន ៣៥នាក់ ស្រី
០៤នាក់ ដែលមានសមាសភាព អញ្ជើញមកពី បុគ្គលិកអប់រំនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ចំនួន
០៩នាក់ ស្រី ០០នាក់ អនុប្រធានមន្ទីរ ចំនួន ០២ នាក់ ស្រី ០០នាក់ ការិយាល័យមធ្យមមន្ទីរចំនួន
០៤ នាក់ ស្រី ០០នាក់ ការិយាល័យស្រុកចំនួន ១៤នាក់ ស្រី ០៣នាក់ និង
សាលាសមាជិកគម្រោង ១៤ នាក់ ស្រី ០២នាក់។ សិក្ខាសាលាបានជជែក ពិភាក្សាលើកប្រធានបទចំនួន ០៣សំខាន់ៗ
ដូចជា៖ ១) ពិនិត្យវឌ្ឍនភាព សូចនាករ ESP និងការអនុវត្ត សូចនាករស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅគំរូ
២) ពង្រឹងយន្តការ អនុវត្តផែនការសកម្មភាព ប្រចាំ ឆ្នាំសិក្សារបស់សាលារៀន
ការិយាល័យអប់រំ និងមន្ទីរអប់រំ យុវជន និងកីឡាគោលដៅគម្រោង និង ៣)
ពង្រឹងយន្តការពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តផែនការ សកម្មភាពប្រចាំឆ្នាំសិក្សារបស់សាលារៀន
ដោយការិយាល័យអប់រំ មន្ទីរអយក និង នាយកដ្ឋានមធ្យម សិក្សាចំណេះទូទៅ។
សិក្ខាសាលារយៈពេល៣ថ្ងៃនេះ បានផ្តល់នូវចំណេះដឹង ចំណេះធ្វើសម្រាប់បំរើការដល់ការងារ គ្រប់គ្រងដឹកនាំសាលារៀន ការិយាល័យ អប់រំ យុវជន និងកីឡាក្រុងស្រុក និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តគោលដៅគម្រោងក្នុងបរិបទនៃការអនុវត្តស្តង់ដាសាលាគំរូ។ សិក្ខាកាមទាំងអស់បានប្តេជ្ញា ចិត្តខ្ពស់យកចំណេះដឹងថ្មីៗ ទៅអនុវត្ត និងបន្តចែករំលែកដល់សហការីរបស់ខ្លួនដើម្បីបង្កើនគុណភាព និងប្រេសិទ្ធភាពនៃការអនុវត្តស្តង់ដាសាលាគំរូអង្គភាពរបស់ខ្លួន៕